ស្វែងយល់ពី អត្ថប្រយោជន៍ របស់តែបៃតងទឹកដោះគោ បន្តិចមើល!
ច័ន្ទ ០២ កញ្ញា, ២០១៣ ម៉ោង ១៦:២៨

ហេតុដូចនេះហើយ បានជាយើងសង្កេតឃើញ ការបើកសម្ពោធហាង តែបៃតងទឹកដោះគោ ចាប់ផ្តើមរីកដូចផ្សិត ពេញទីក្រុង ភ្នំពេញ ដោយភាគច្រើនអតិថិជន ជាយុវសិស្ស ដែលកំពុងតែសិក្សា នៅតាមសាលានានាទៀតផង។ ដូចនេះហើយ ថ្ងៃនេះ ខ្មែរឡូតនឹងបង្ហាញជូនប្រិយមិត្ត នូវអត្ថប្រយោជន៍ខ្លះៗរបស់ តែបៃតងទឹកដោះគោ៖

តែបៃតងទឹកដោះគោ មិនត្រឹមតែជួយសម្រកជាតិខ្លាញ់ និងកាឡេស្ទើរ៉ូ ក្នុងសរសៃឈាមប៉ុណ្ណោះទេ វាថែមទាំងជួយការពារយើង ពីជម្ងឺបេះដូងផ្សេងៗទៀតផង។ ម៉្យាងទៀត វាថែមទាំង ជួយសម្រួលប្រព័ន្ធភាពស៊ាំ ក្នុងសារពាង្គកាយ ដើម្បីប្រយុទ្ធនឹងជម្ងឺ ដូចជា ជម្ងឺមហារីក ជម្ងឺរលាកថ្លើម ជម្ងឺទឹកនោមផ្អែម និងជម្ងឺពិបាកដកដង្ហើមទៀតផង។ លើសពីនេះទៅទៀត ការពិសា តែបៃតងទឹកដោះគោ ច្រើនជួយឲ្យ សុភាពនារីមាន សាច់ឈាមស្រស់ថ្លា និងជួយបំប៉នសម្ផស្សជាដើម។

No comments:
Post a Comment