​​និយាយ​ពី​ ឈ្មោះ​ Sir Alex Ferguson ​អ្នក​ណា​ៗ​ក៏​ស្គាល់​ដែរ​ក្នុង​ពិភព​បាល់ទាត់​។ ​បុរស​ជនជាតិ​ស្កុតឡែន​​រូប​នេះ​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្បី​ខ្ទរខ្ទារ​​ ទូទាំង​សាកលលោក​ ​តាម​រយៈ​ការ​នាំ​ជោគជ័យ​យ៉ាង​ច្រើន​ឥត​គណនា​ដល់​ក្រុម​បិសាច​​ក្រហម​ Manchester United​។ ​ប៉ុន្តែ​មនុស្ស​ល្បី​រូប​នេះ​បាន​ចូល​និវត្តន៍​ពី​អាជីព​ដឹក​នាំ​ក្លិប​ បាត់​ទៅ​ហើយ ​ក្រោយ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​អស់​២៦​ឆ្នាំ និង​ឈ្នះ​ពាន​រង្វាន់​ចំនួន​៣៨​ជាមួយ​ក្រុម​នេះ​។​
ថ្ងៃ​ទី​០៦ វិច្ឆិកា ឆ្នាំ​១៩៨៦ គឺ​ជា​ថ្ងៃ​​ដែល​លោក Sir Alex ត្រូវ​បាន​តែងតាំង​​ជា​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម ដែល​កំពុង​ត្រដាបត្រដួស​នៅ​បាត​តារាង​នា​ពេល​នោះ (លេខ​២​រាប់​ពី​បាត​តារាង​) ហើយ​នៅ​ថ្ងៃ​ទី​០៨ ឧសភា ឆ្នាំ​២០១៣ គឺ​ជា​ថ្ងៃ​លោក​ប្រកាស​ចូល​និវត្តន៍​ក្នុង​នាម​ជា​ជើងឯក​។​ ឥឡូវ​​​មើល​រូប​នេះ​បន្តិច​មើល៍ ​តើ​ថ្ងៃ​ដំបូង​និង​ថ្ងៃ​ចុង​ក្រោយ​របស់​លោក​ Sir Alex ​ខុស​គ្នា​​ប៉ុន​ណា?​
មាន​ពាក្យ​អ្វី​រ៉ាយរ៉ាប់​ចំពោះ​រូប​មួយ​សន្លឹក​នេះ​ទេ?