សូមស្វាគមន៍ខ្លាំងណាស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​ លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន ចូលមកអាននូវសាររបស់ខ្ញុំក្នុងពេលនេះ សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blog today. Thank you..!

Tuesday, December 23, 2014

វីរៈបុរស ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Thierry Henry ប្រកាស ចូលនិវត្តន៍ ហើយនឹងចាប់ អាជីពថ្មី

បារាំង៖ កីឡាករ ខ្សែប្រយុទ្ធឆ្នើម Thierry Henry ទីបំផុតបាន ប្រកាស ចូលនិវត្តន៍ ជាកីឡាករ បាល់ទាត់ហើយ បន្ទាប់ពីប្រឡូក ក្នុងវិស័យនេះជាង ២០ ឆ្នាំ កន្លងមក ពោលគឺតាំងពីឆ្នាំ ១៩៩៤ ដែលរួមគេ ចូលរួមលើកដំបូង ជាមួយក្លឹប Monaco របស់បារាំង។

អតីត វីរបុរសក្លឹប Arsenal វ័យ៣៧ ឆ្នាំរូបនេះ បានបញ្ចប់ អាជីពបាល់ទាត់ របស់គាត់ ជាមួយក្លឹប New York Red Bulls នៅអាមេរិក ហើយការងារបន្ទាប់ របស់គាត់ គឺនឹងធ្វើជា អ្នកវិភាគ បាល់ទាត់ របស់បណ្តាញ ទូរទស្សន៍ កីឡាដ៏ធំ Sky Sports ដែលទីនោះ ក៏មានអតីតកីឡាករអាជីព មួយចំនួន ធ្វើការ ផងដែរ រួមមាន ដូចជា Gary Neville, Jamie Carragher និង Jamie Redknapp ជាដើម។

បិសាចក្រហម Man UTD ដាក់សំណើរ ទឹកប្រាក់​ មហាសាល ទិញយក Gareth Bale ពី Real Madrid

បាល់ទាត់៖ នៅសល់ ប្រមាណជា ប៉ុន្មានសប្តាហ៍ទៀត ប៉ុណ្ណោះ រដូវកាល ដោះដូរ កីឡាករ រដូវរងារ នឹងបើក សារជាថ្មី ដោយក្រុមបិសាចក្រហម Man UTD របស់លោក Louis van Gaal ដែលថ្មីៗនេះ បានដាក់សំណើរ ទឹកប្រាក់ មហាសាល ១២០ លានផោន ស្មើនឹងជិត ១៩០ លានដុល្លារអាមេរិក ទៅដល់ ក្រុមអធិរាជ.ស Real Madrid ដើម្បីនាំយក ខ្សែប្រយុទ្ធស្លាប Gareth Bale ពីកីឡាដ្ឋាន Satiago Bernabeu ប្រទេសអេស្ប៉ាញ មកកាន់ កីឡាដ្ឋាន Old Trafford របស់ចក្រភពអង់គ្លេស សារជាថ្មី។

Sunday, March 30, 2014

ជួបជាមួយនឹង ទេពធិតាសម្រស់ ទាំង ១៥រូប មានដើមទ្រូងទំហំ F90 បន្តិចទៅមើល! (រូបភាព)

ចិន៖ យើងធ្លាប់បានដឹង និង ធ្លាប់បានឃើញ ជាច្រើនមកហើយថា ក្រុមហ៊ុនមួយចំនួន បានជួល ស្រីស្អាត មកជួយផ្សព្វផ្សាយ ឲ្យផលិតផល របស់ខ្លួន ដើម្បីធ្វើការ ទាក់ទាញចំណាប់អារម្មណ៍។
យ៉ាងណាមិញ មិនខុសគ្នានោះដែរ កាលពីពេលថ្មីៗនេះ ហ្គេមអនឡាញមួយ របស់ចិន

បានប្រមូលផ្តុំ ស្រីស្អាតចំនួន ១៥នាក់ មកលេងល្បែងកំសាន្តមួយ និង បានដាក់ឈ្មោះឲ្យថា ក្រុមទេពធិតា F90។

Thursday, January 16, 2014

ដឹងទេ! តែបៃតងអាចការពារជំងឺជាច្រើន ក្នុងរាងកាយអ្នកបាន

តើអ្នកដឹងទេ ថាតែបៃតងដែល ជាតែមួយប្រភេទសោះ ប៉ុន្តែហេតុអ្វីបានជា វាអាចជួយអ្នកបាន ច្រើនយ៉ាងក្នុងរាងកាយ? វាជាការពិត តែបៃតងជាថ្នាំធម្មជាតិ មួយដែលផ្តល់នូវគុណសម្បត្តិ ចំពោះសារពាង្គកាយ យើងដូចជា៖
១) សុខភាពឆ្អឹង៖ មនុស្សម្នាក់ៗតែងមាន បញ្ហាឆ្អឹងដូចជាពុក រឺការរលាកឆ្អឹង ប៉ុន្តែតែបៃតង អាចទប់ស្កាត់ជាមួយឆ្អឹងបាក់ និងជួយបង្កើន កោសិកាឆ្អឹងអោយរីកលូតលាស់បាន យ៉ាងល្អ។

Sunday, November 24, 2013

ចំណេះគួរយល់ដឹង៖ ស្វែងយល់ពី អច្ឆរិយវត្ថុធម្មជាតិទាំង ១០ នៅលើពិភពលោក

កាលពីមុន ខ្មែរឡូតធ្លាប់បានចុះផ្សាយអត្ថបទ បង្ហាញពីចំណេះគួរយល់ដឹងមួយ ទាក់ទងនឹង អច្ឆរិយវត្ថុអាថ៌កំបាំងទាំង ៧ នៅលើពិភពលោក ដែលអច្ឆរិយវត្ថុទាំងនេះ សុទ្ធតែបន្សល់ទុកដោយ បុព្វបុរសរបស់គេ ហើយសព្វថ្ងៃក៏កំពុងត្រូវបានអភិរក្ស និងថែរក្សាយ៉ាងយកចិត្តទុកដាក់ ពី សំណាក់អន្តរជាតិផងដែរ។

ប៉ុន្តែថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត បន្តចំណេះគួរយល់ដឹងថ្មីមួយទៀត ទាក់ទងនឹង អច្ឆរិយវត្ថុធម្មជាតិទាំង ១០ នៅលើពិភពលោកវិញម្តង ដែលអច្ឆរិយវត្ថុទាំងអស់នេះ សុទ្ធតែកើត ឡើងដោយឯកឯង ពោលគឺកើតឡើងដោយធម្មជាតិ មិនមែនជាស្នាដៃរបស់ប្រទេសណាមួយ រឺនរណាម្នាក់ឡើយ។

Wednesday, November 13, 2013

មូលហេតុដែលបុរស ចូលចិត្តសម្លឹង និងចង់ប៉ះដើមទ្រូងស្ត្រី

Tuesday, 12 November 2013 09:00 ដោយ៖ LookingTODAY-ID:078
 ស្ត្រីដឹងទេថា ចំណុចដើមទ្រូង របស់អ្នកបានក្លាយ ជាកន្លែងទាក់ទាញផ្លូវភេទ និង ក្តីស្រមៃរបស់ បុរសក្នុងការស្ទាប អង្អែល នោះមិនតិចឡើយ។ បុរសខ្លះតែងលួចសម្លឹង ដោយក្តីស្រមៃចង់ ស្ទាប អង្អែលនៅថ្ងៃណាមួយ និងខ្លះកើត អារម្មណ៍ផ្លូវភេទ យ៉ាងត្រេកត្រអាល ថែមទៀត។ 

ការចូលចិត្តសម្លឹង ត្រង់ចំណុចនេះ ស្រ្តីស្ទើរគ្រប់រូបក៏ បានដឹងដែរ ហើយស្រ្តីតែងកើត អារម្មណ៍ ខ្មាសអៀនការពារ កន្លែងនេះ ដោយភាព ប្រយ័ត្នប្រយែង។ តើស្ត្រីដឹងទេថា បុរសចូល ចិត្តសម្លឹង ដើមទ្រូងដោយសារ ហេតុផលអ្វី?

Wednesday, November 6, 2013

ហេតុ​​អ្វី​​បាន​​ជា​​នា​​រី​​​ចាស់​​ៗ​​ចូល​​ចិត្ត​​ការ​បញ្ចេញ​គល់​សុដន់?

វៀតណាម​៖​    ​គេហទំព័រ​កម្សាន្ត​បរទេសមួយ​បាន​និយាយ​អំពី​ការសប្បាយរីករាយ និង​ការបញ្ចេញ​សាច់​ដើមទ្រូង​នាពេល​រាត្រី​របស់​នារីៗ​វៀតណាម​ដែលមាន​អាយុ​ រៀង​ច្រើន​ឬ អាចនិយាយបាន​ថា​រៀង​ចាស់វស្សា​តិច តែបើ​ប្រៀបធៀប​វិញ​មិន​ចាញ់​ក្រមុំ ១៨​ឆាំ្ន​ប៉ុន្មាន​នោះទេ​ព្រោះ​ពួកគេ​មាន​វ័យ ចាស់​វស្សា​ដូចនេះ​ពួគគេ​អាច​ យល់បាន​ច្រើន​ពី​វិធីសាស្ត្រ​ក្នុងការ​ថែរក្សា​សម្រស់ និង​ស្បែក​ឲ្យ​នៅ​ក្មេង​ជាង​វ័យ ។​

Sunday, November 3, 2013

រឿងចម្លែក៖ ស្រ្ដីម្នាក់ បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងសត្វឆ្កែ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានស្រ្ដីម្នាក់ឈ្មោះ Emily Mabou អាយុ២៩ឆ្នាំរស់នៅក្នុង​ប្រទេស Ghana ដែលជាប្រទេសមួយ ស្ថិតនៅភាគខាងកើតនៃទ្វីបអាហ្វ្រិក បានរៀបអាពាហ៍ពិ​ពាហ៍ ជាមួយនឹងឆ្កែមួយក្បាលមានអាយុ ១៨ខែ។

Friday, November 1, 2013

អ្នកស្រុកកំពង់ស្ពឺសម្រុកដាំស្វាយកែវរមៀតខណៈក្រុមហ៊ុនម៉ុងឫទ្ធីបង្កើតរោងចក្រវេចខ្ចប់ស្វាយ

Friday 01st November 2013
អ្នកស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាននាំគ្នា​សម្រុក​ដាំ​ស្វាយកែវ​រមៀត​យ៉ាង​ផុលផុស បន្ទាប់ បានទទួល​ព័ត៌មាន​ថា ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​គ្រុប​ថ្មីៗ​នេះ​បាន​សម្រេច​កិច្ចព្រមព្រៀង​បឋម​មួយ ជាមួយ ក្រុមហ៊ុន​ឃី​ង ហ្វ្រូ​ត របស់​សិង្ហបូរី​ក្នុង​ការចំណាយ​ទុន វិនិយោគ​២​លាន​ដុល្លារ សាងសង់​រោងចក្រ វេច​ខ្ចប់ ស្វាយ​ស្រស់​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដើម្បី​នាំចេញ​ដោយ​ផ្ទាល់​ទៅ ទីផ្សារ​ក្រៅប្រទេស ។​

Tuesday, October 15, 2013

បញ្ជូន​ជនសង្ស័យ​ញីឈ្មោល​ដែលរួមគ្នា​អារ.ក សម្លាប់​​ស្រ្តី​ម្នាក់នៅច្បារអំពៅ ​ទៅតុលាការព្រឹក​នេះ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ដែលរួម គ្នាអារ.កសម្លាប់ស្រ្តីម្នាក់កាលពីយប់ថ្ងៃទី ១០តុលា ២០១៣ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ តុលា ២០១៣នេះ ។

គួរបញ្ជាក់ថា ជនសង្ស័យទំាងពីរនាក់ខាងលើ ត្រូវបានស្នងការរងនគរបាល រាជធានីភ្នំពេញ កាល ពីព្រឹកថ្ងៃទី១៤ តុលា ២០១៣ បានធ្វើសន្និសីទកាសែតនៅ អធិការដ្ឋានខណ្ឌមានជ័យ ដើម្បី បង្ហាញមុខជនដៃដល់ដែលបានសម្លាប់ស្ត្រីម្នាក់ ជាកូនប្រសារថៅកែសំណង់ ម្នាក់នៅសង្កាត់ច្បារ អំពៅ ខណៈជនសង្ស័យម្នាក់គឺជាប្តីរបស់ស្រ្តីរងគ្រោះ ព្រោះតែប្តីកំណាចនេះចង់ បានប្រពន្ធថ្មី ដែលជាស្រីស្នេហ៍របស់ខ្លួន ។ យ៉ាងណាក៏ដោយក្រោយពី សាកសួរដេញដោលតាមជំនាញ ជន ដៃដល់ដែលអារ.កសម្លាប់ស្ត្រីនោះ ដោយផ្ទាល់ដៃ គឺនារីជាស្រីស្នេហ៍របស់ប្តី ។