សេចក្ដីជូនដំណឹងដដែលនោះ បានឲ្យដឹងថា ព្យុះទី២៥ ឈ្មោះ ណារី បាននិងកំពុងស្ថិតនៅក្នុង សមុទ្រចិនខាងត្បូងចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីឆ្នេរប្រទេសវៀតណាម។
ព្យុះនេះកំពុងធ្វើដំណើរមកពីទិសខាងលិច។ តាម ការព្យាករណ៍ព្យុះឈ្មោះណារី នឹងធ្វើដំណើរ មកដល់ឆ្នេរប្រទេសវៀតណាម ភាគកណ្ដាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ខាងមុខនេះ។
សម្រាប់ប្រទេសកម្ពុជា ខេត្តដែលទទួលរងផលប៉ះពាល់រួមមាន៖ ព្រះវិហារ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង កោះកុង កែប កំពត និងខេត្តព្រះ សីហនុ។
ក្រសួងធនធានទឹក ក៏បានដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសបងប្អូន ប្រជានេសាទ និងអ្នក ធ្វើដំណើរ តាមសមុទ្រត្រូវបង្កើន ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានឡើងជាយថាហេតុ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
No comments:
Post a Comment