សូមស្វាគមន៍ខ្លាំងណាស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​ លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន ចូលមកអាននូវសាររបស់ខ្ញុំក្នុងពេលនេះ សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blog today. Thank you..!

Thursday, January 16, 2014

ដឹងទេ! តែបៃតងអាចការពារជំងឺជាច្រើន ក្នុងរាងកាយអ្នកបាន

តើអ្នកដឹងទេ ថាតែបៃតងដែល ជាតែមួយប្រភេទសោះ ប៉ុន្តែហេតុអ្វីបានជា វាអាចជួយអ្នកបាន ច្រើនយ៉ាងក្នុងរាងកាយ? វាជាការពិត តែបៃតងជាថ្នាំធម្មជាតិ មួយដែលផ្តល់នូវគុណសម្បត្តិ ចំពោះសារពាង្គកាយ យើងដូចជា៖
១) សុខភាពឆ្អឹង៖ មនុស្សម្នាក់ៗតែងមាន បញ្ហាឆ្អឹងដូចជាពុក រឺការរលាកឆ្អឹង ប៉ុន្តែតែបៃតង អាចទប់ស្កាត់ជាមួយឆ្អឹងបាក់ និងជួយបង្កើន កោសិកាឆ្អឹងអោយរីកលូតលាស់បាន យ៉ាងល្អ។

២)ស្រកទម្ងន់៖ តែបៃតងអាច ដុតកាឡូរីបានខ្ពស់ក្នុង សារពាង្គកាយរបស់អ្នក។ ក្នុងការសិក្សាមួយ មានអ្នកចូលរួមផឹកតែ បៃតងចំនួនបួនពែង ជារៀងរាល់ថ្ងៃ អ្វីដែលកត់សំគាល់នោះ គឺបានដុត កា ឡូរី ជាមធ្យម ៦៧កាឡូរី បន្ថែមក្នុងមួយថ្ងៃ។  អ្នកអាចពិសារ យ៉ាងហោចណាស់បី រឺក៏ បួនពែង ក្នុង មួយថ្ងៃ ដើម្បីបង្កើនការរំលាយអាហារ ក្នុងរាងកាយរបស់អ្នក អោយកាន់តែប្រសើរ។

៣)ការពារជំងឺមហារីក៖ ការស្រាវជ្រាវជាច្រើន បានបង្ហាញថា តែបៃតង អាចការការពារ ជំងឺ មហារីក ក្រពេញប្រូស្តាត លំពែង សុដន់ ពោះវៀនធំ បំពង់អាហារ ប្លោកនោម សួត និង ក្រពះ ពីព្រោះវាអាចបងា្ករ ផ្លាស់ប្តូរដុំសាច់ក្នុងកោសិការបស់ អ្នកណាមួយបាន ។  វាមិនពិបាកនោះទេ គ្រាន់តែពិសារតែបៃតង ចំនួនបួនពែង ក្នុងមួយថ្ងៃ អាចប្រឆាំងជំងឺមហារីកបាន ។

៤) សុខភាពបេះដូង៖ ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា មនុស្សដែលពិសារតែ បៃតងជារៀងរាល់ថ្ងៃ វាអាចថយចុះ ៤៤ ភាគរយ នៃជំងឺគាំងបេះដូងបាន ។

នេះជាប្រយោជន៍នៃ តែបៃតងដែល ជៀសពីជំងឺផ្សេងៗ ។ វាមិនពិបាកដល់អ្នក នោះទេគ្រាន់តែពិសារ តែបៃតងជារៀងរាល់ថ្ងៃ ប្រៀបដូចពិសារទឹកធម្មតា។ ដូច្នេះអ្នកអាចអនុវត្ត ពិសារទឹកតែបៃតង ដើម្បីអោយរាងកាយទទួលបាន សុខភាពដ៏ប្រពៃមួយ។


ប្រភព បរទេស

កែសម្រួល កា
ខ្មែរឡូត

No comments:

Post a Comment