បាល់ទាត់៖ នៅសល់ ប្រមាណជា ប៉ុន្មានសប្តាហ៍ទៀត ប៉ុណ្ណោះ រដូវកាល ដោះដូរ កីឡាករ រដូវរងារ នឹងបើក សារជាថ្មី ដោយក្រុមបិសាចក្រហម Man UTD របស់លោក Louis van Gaal ដែលថ្មីៗនេះ បានដាក់សំណើរ ទឹកប្រាក់ មហាសាល ១២០ លានផោន ស្មើនឹងជិត ១៩០ លានដុល្លារអាមេរិក ទៅដល់ ក្រុមអធិរាជ.ស Real Madrid ដើម្បីនាំយក ខ្សែប្រយុទ្ធស្លាប Gareth Bale ពីកីឡាដ្ឋាន Satiago Bernabeu ប្រទេសអេស្ប៉ាញ មកកាន់ កីឡាដ្ឋាន Old Trafford របស់ចក្រភពអង់គ្លេស សារជាថ្មី។
បើតាមប្រភព សារព័ត៌មាន បានឲ្យដឹងថា កីឡារករសញ្ជាតិ វ៉ែល រូបនេះ ហាក់ដូចជា មិនសូវ សប្បាយចិត្ត ជាមួយនឹងក្លឹប បើទោះជា ធ្លាប់ជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ ទ្វីបអឺរ៉ុប Champions League លើកទី ១០ ក៏ដោយ ខណៈឯក្លឹបវិញ កំពុងតែសម្លឹងឃើញ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីការលក់កីឡាករនេះ ដើម្បីធ្វើជាដើមទុន តាមប្រមាញ់ Eden Harzard ពីក្រុម តោខៀវ Chelsea វិញ។
ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅ របស់ក្លឹបបិសាចក្រហម លោក Louis van Gaal កាលពីម្សិលមិញនេះ បានបដិសេធ មិនធ្វើការអត្ថាធិប្បាយ ទៅលើពាក្យចចាមអារ៉ាមនេះ ដោយលោកនិយាយ ទៅកាន់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិនអាច ពិភាក្សាពី ជោគវាសនា របស់ Gareth Bale ជាមួយនឹងអ្នកបានទេ។ ខ្ញុំអាចពិភាក្សា តែជាមួយនឹង អគ្គនាយកក្លឹបតែប៉ុណ្ណោះ មិនមែនជាមួយនឹង សារព័ត៌មានទេ»។
គួរបញ្ជាក់ផងដែរថា ខ្សែបម្រើស្លាប វ័យ ២៥ ឆ្នាំ Gareth Bale រូបនេះ បានក្លាយជាកីឡាករ ដែលមានតម្លៃខ្លួន ថ្លៃជាងគេ បង្អស់ នៅលើពិភពលោក បន្ទាប់ពីផ្ទេរពី ក្លឹប Tottenham Hotspur ទៅ Real Madrid កាលពីឆ្នាំ ២០១៣ កន្លងទៅ ក្នុងទំហំទឹកប្រាក់ ៨៥.៣ លានផោន ដោយបង្ហាញ វត្តមាន សរុបឲ្យ Real Madrid ចំនួន ៦៦ ប្រកួត រកគ្រាប់បាល់ បាន ៣៣ គ្រាប់៕
No comments:
Post a Comment