សុក្រ ១៣ កញ្ញា, ២០១៣ ម៉ោង ១៧:៣៤
ប្រទេសជប៉ុនសំបូរទៅដោយ បច្ចេកទេស និង ការកែឆ្នៃ ប្លែកៗ ហើយក្នុងនោះ វិស័យកសិកម្ម ក៏មានការរីកចំរើនខ្លាំងក្លា ផងដែរ។ យ៉ាងណាមិញ យើងធ្លាប់ជួបមកហើយ កាលពីពេលមុន នូវការកែប្រែផ្លែឪឡឹក អោយមានទ្រង់ទ្រាយ ជារាងការ៉េដើម្បីងាយស្រួល ក្នុងការទុកដាក់ និង ទាក់ទាញចំណាប់អារម្មណ៍ អតិថិជន។
ប៉ុន្តែសំរាប់លើកនេះវិញ ពិតជាប្លែកទៀតហើយ ដោយបុរសម្ចាស់ចំការ ជនជាតិជប៉ុនម្នាក់ មានឈ្មោះ Hiroichi Kimura គាត់បានរកឃើញនូវវិធីសាស្រ្ត ដ៏អស្ចារ្យមួយ ក្នុងការដាំផ្លែឪឡឹក អោយធំលូតលាស់ ចេញទ្រង់ទ្រាយ ជារូបរាង បេះដូង តែម្តង ហើយឪឡឹករបស់គាត់ ក៏ជាឪឡឹក មានរាងបេះដូង ដំបូងគេបំផុត នៅលើពិភពលោក ផងដែរ។
ទោះជាយ៉ាងណា មុនពេលដែលគាត់ សំរេចជោគជ័យ ក្នុងការងារនេះ គាត់បានចំណាយពេល រាល់យប់ ក្នុងការអាន សៀវភៅជាច្រើន ដើម្បីសិក្សាស្វែងយល់ ពីបច្ចេកទេសដាំដុះ ផ្សេងៗ ហើយ ទំរាំអាច អភិវឌ្ឍន៍បង្កើតបាន វិធីសាស្រ្ត ផ្លាស់ប្តូរ ទ្រង់ទ្រាយ របស់ផ្លែឪឡឹក អោយមានរូបរាង បេះដូង នេះបាន ក៏មិនមែនជាការងាយស្រួល នោះដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
http://www.khmerload.com/news/17757
No comments:
Post a Comment