សុក្រ ២៧ កញ្ញា, ២០១៣ ម៉ោង ១១:២៤វិស័យបាល់ទាត់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះបានប្រែប្រួលយ៉ាងឆាប់រហ័ស មិនគួរឲ្យជឿសោះឡើយ ដោយមានក្លឹបបាល់ទាត់ខ្លះ ត្រូវបានទិញដោយមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិស្តុកស្តម ជាហេតុធ្វើឲ្យក្លឹបបាល់ទាត់នោះ អភិវឌ្ឍទៅមុខបានយ៉ាងឆាប់រហ័ស ខណៈក្លឹបបាល់ទាត់ឯទៀត កាន់តែដុនដាបទៅៗ។
ពួកមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើន លើសលប់ទាំងនេះ មិនគិតពីរឿងចំណាយប្រាក់ប៉ុន្មានឡើយ ដើម្បីពង្រឹងក្លឹបនោះ មិនថាដោះដូរកីឡាករថ្លៃយ៉ាងណាក៏ដោយ ឲ្យតែក្លឹបដែលខ្លួនកាន់កាប់អាចដណ្តើមបានពានរង្វាន់កំពូលៗ ជាការស្រេច។
ដូចនេះហើយ ថ្ងៃនេះខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់ មហាសេដ្ឋីកំពូលទាំង១០ ដែលជាម្ចាស់ក្លឹបបាល់ទាត់នានា នៅលើពិភពលោក។
លេខ ១០៖ លោក John Freriksen ម្ចាស់ក្លឹប Vålerenga របស់ ប្រទេសណ័រវ៉េ
លេខ ៩៖ លោក Philip Anschutz ម្ចាស់ក្លឹប LA Galaxy របស់ សហរដ្ឋអាមេរិក
លេខ ៨៖ លោក Alisher Usmanov ម្ចាស់ក្លឹប Arsenal របស់ ប្រទេសអង់គ្លេស
លេខ ៧៖ លោក Francois-Henri Pinault ម្ចាស់ក្លឹប Stade Rennais របស់ ប្រទេសបារាំង
លេខ ៦៖ លោក Lakshmi Mittal ម្ចាស់ក្លឹប QPR របស់ ប្រទេសអង់គ្លេស
លេខ ៥៖ លោក Silvio Berlusconi ម្ចាស់ក្លឹប AC Milan របស់ ប្រទេសអ៊ីតាលី
លេខ ៤៖ លោក Sheikh Abdullah Al-Thani ម្ចាស់ក្លឹប Malaga របស់ ប្រទេសអេស៉្បាញ
លេខ ៣៖ លោក Sultan Kerimov ម្ចាស់ក្លឹប Anzhi របស់ ប្រទេសរុស្សី
លេខ ២៖ លោក Roman Abramovich ម្ចាស់ក្លឹប Chelsea របស់ ប្រទេសអង់គ្លេស
លេខ ១៖ លោក Sheikh Mansour bin Zayed Al Nahyan ម្ចាស់ក្លឹប Man CITY របស់ ប្រទេសអង់គ្លេស
បើមានឱកាស តើប្រិយមិត្តចង់ក្លាយជាម្ចាស់ របស់ក្លឹបណា?
ដោយ RoMeo
No comments:
Post a Comment