រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ដែលរួម
គ្នាអារ.កសម្លាប់ស្រ្តីម្នាក់កាលពីយប់ថ្ងៃទី ១០តុលា ២០១៣
នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ តុលា ២០១៣នេះ ។
គួរបញ្ជាក់ថា ជនសង្ស័យទំាងពីរនាក់ខាងលើ
ត្រូវបានស្នងការរងនគរបាល រាជធានីភ្នំពេញ កាល ពីព្រឹកថ្ងៃទី១៤ តុលា ២០១៣
បានធ្វើសន្និសីទកាសែតនៅ អធិការដ្ឋានខណ្ឌមានជ័យ
ដើម្បី បង្ហាញមុខជនដៃដល់ដែលបានសម្លាប់ស្ត្រីម្នាក់ ជាកូនប្រសារថៅកែសំណង់
ម្នាក់នៅសង្កាត់ច្បារ អំពៅ ខណៈជនសង្ស័យម្នាក់គឺជាប្តីរបស់ស្រ្តីរងគ្រោះ
ព្រោះតែប្តីកំណាចនេះចង់ បានប្រពន្ធថ្មី ដែលជាស្រីស្នេហ៍របស់ខ្លួន ។
យ៉ាងណាក៏ដោយក្រោយពី សាកសួរដេញដោលតាមជំនាញ ជន ដៃដល់ដែលអារ.កសម្លាប់ស្ត្រីនោះ
ដោយផ្ទាល់ដៃ គឺនារីជាស្រីស្នេហ៍របស់ប្តី ។
ជនសង្ស័យទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ស៊ឺ លូហេងសុង
អាយុ៣២ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ ហ៊ួរ លីជូរ អាយុ៣៤ឆ្នាំ
ដែលស្លាប់ក្នុងអំពើអារ.កសម្លាប់ នៅបន្ទប់ក្នុងផ្ទះរបស់ខ្លួន
ខណៈ នាងមានផ្ទៃពោះ៣ខែ និងម្នាក់ទៀតឈ្មោះ ប្រាក់ សុវណ្ណវលក្ខណ៍ ភេទស្រី ។
សូបញ្ជាក់ថា
ឃាតកម្មដ៏សាហាវព្រៃផ្សៃអារ.កសម្លាប់ស្ត្រីម្នាក់នៅលើផ្ទះ
ក្នុងបន្ទប់ដំណេកនៅភូមិ ក្នុងដើម មាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ
ភ្លាមៗគេពុំអាចស្មានដល់ថា ជនដៃដល់ដៃ គឺជាប្តីរបស់នាងឡើយ
ព្រោះតែប្តីកំណាចនេះចង់បានប្រពន្ធថ្មី ដែលជាស្រីស្នេហ៍របស់ខ្លួន ។
ជនសង្ស័យទំាងពីរនាក់បានត្រូវនគរបាលខណ្ឌមានជ័យ
ធ្វើការស្រាវជ្រាវនិងបាន ឃាត់ខ្លួនកាល ពីព្រឹកថ្ងៃទី១៣ តុលា
ខណៈពេលដែលសពស្ត្រីរងគ្រោះត្រូវបានហែ ទៅបញ្ចុះនៅទីលានបញ្ចុះ សព ក្នុងឃុំពើក
ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គិតតាំងពីថ្ងៃកើតហេតុ(ថ្ងៃទី១០តុលា)
រហូតមកដល់ព្រឹកថ្ងៃទី១៣ តុលា គឺមានរយៈពេល៣ថ្ងៃគត់
ដែលតាមជំនឿទំនៀមទម្លាប់ខ្មែរនិយាយថា
ជាថ្ងៃដែលវិញ្ញាណក្ខន្ធអ្នកស្លាប់ដឹងខ្លួន ដូច្នេះពិតជា ព្រលឹងសព
អន្ទងឱ្យសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់យកមកសួរនាំ ។
ម្យ៉ាងទៀតសមត្ថកិច្ចកំណត់ការសង្ស័យថា ជនសង្ស័យទាំងពីរនាក់នេះ
ជាគូស្នេហ៍ថ្មោងថ្មីនឹងគ្នា
និងម្នាក់ជាប្តីស្ត្រីរងគ្រោះដែលបានរៀបគម្រោងផែនការ
សម្លាប់ស្ត្រីជាប្រពន្ធរបស់ខ្លួន ។
សមត្ថកិច្ចជំនាញបានបង្ហើបថា
បុរសជាប្តីដែលត្រូវបានសង្ស័យជា ឃាតករសម្លាប់ប្រពន្ធ
ដោយសាររឿងស្នេហាត្រីកោណដែលប្តីមានស្រីថ្មី ៕
No comments:
Post a Comment