សូមស្វាគមន៍ខ្លាំងណាស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​ លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន ចូលមកអាននូវសាររបស់ខ្ញុំក្នុងពេលនេះ សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blog today. Thank you..!

Friday, November 1, 2013

អ្នកស្រុកកំពង់ស្ពឺសម្រុកដាំស្វាយកែវរមៀតខណៈក្រុមហ៊ុនម៉ុងឫទ្ធីបង្កើតរោងចក្រវេចខ្ចប់ស្វាយ

Friday 01st November 2013
អ្នកស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាននាំគ្នា​សម្រុក​ដាំ​ស្វាយកែវ​រមៀត​យ៉ាង​ផុលផុស បន្ទាប់ បានទទួល​ព័ត៌មាន​ថា ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​គ្រុប​ថ្មីៗ​នេះ​បាន​សម្រេច​កិច្ចព្រមព្រៀង​បឋម​មួយ ជាមួយ ក្រុមហ៊ុន​ឃី​ង ហ្វ្រូ​ត របស់​សិង្ហបូរី​ក្នុង​ការចំណាយ​ទុន វិនិយោគ​២​លាន​ដុល្លារ សាងសង់​រោងចក្រ វេច​ខ្ចប់ ស្វាយ​ស្រស់​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដើម្បី​នាំចេញ​ដោយ​ផ្ទាល់​ទៅ ទីផ្សារ​ក្រៅប្រទេស ។​
​លោក សយ បញ្ញា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ស្ពឺ​បានឲ្យដឹង ថា ការដាំដុះ​ដំណាំ​ស្វាយ​បាន​ចាប់ផ្តើម​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់នៅ​អំឡុង​ ១០​ឆ្នាំ​ចុង ក្រោយ នេះ ពិសេស​បន្ទាប់​ពី​ពូជ​ស្វាយកែវ​រមៀត​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទីផ្សារ​។ ជា​មធ្យម ដំណាំ ស្វាយកែវ​រមៀត​អាច​ផ្តើម​ទទួលផល​បណ្តើរៗ បន្ទាប់ពី​បាន​ដាំ​ដុះ​ពី​បី​ទៅ​បួន​ឆ្នាំ​រួច​មក​។ 
 
​កសិករ តាម​បណ្តា​ស្រុក​នានា​នៃ​ខេត្ត​កំពង់ស្ពឺ ពិសេស​នៅ​ស្រុក​ភ្នំស្រួច​ដែល​ភាគច្រើន​មាន​ផ្ទៃដី​ធំ ទូលាយ បច្ចុប្បន្ន​បាន​ងាក​ចេញពី​ការដាំ​កសិផល​ផ្សេងៗ មក​ដាំ​ស្វាយ​កែវ​រមៀត​ជំនួស​វិញ ។​
 
​លោក បានឲ្យដឹង​ទៀតថា រហូតមកដល់​ពេលនេះ​ផ្លែស្វាយ​ដែល​អ្នកស្រុក​ដាំ​បាន​អាច លក់​ចេញ​បាន​តែ​ទៅ​ប្រទេស​វៀតណាម និង​ថៃ ដែល​ចុងបញ្ចប់​ត្រូវ​បាន​លក់​បន្ត​ទៅ​ប្រទេស​ចិន​។​
 
​ការ​ដែល​មិន​អាច​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​ទីផ្សារ​ប្រើប្រាស់​ចុងក្រោយ​នេះ គឺ​មាន​ការខាតបង់​ប្រាក់ ជាច្រើន​ទៅ​ឈ្មួញ​កណ្តាល ហើយ​នេះ​ដោយសារ​អសមត្ថភាព​ក្នុង​ការបំពេញ​តាម​ស្តង់ដារ ការ គ្រប់គ្រង​អនាម័យ​ដែល​មិន​សមស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ពី​ខាង​ទីផ្សារ​បរទេស ​។ អ្នកស្រុក​ខេត្ត កំពង់ស្ពឺ​បាន​សម្តែង​ការសប្បាយ​រីករាយ ដែល​មាន​រោងចក្រ​នាំចេញ​ស្វាយ​នៅ​កម្ពុជា ព្រោះ​វា នឹង​រួមចំណែក​បង្កើន​ការនាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​ទីផ្សារ និង​បង្កើន​តម្លៃ​ដល់​ផលិតផល​របស់​ប្រជា កសិករ ។​
 
 
​តំណាង​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​មួយរូប​បានឲ្យដឹងថា រោងចក្រ​ថ្មី​សម្រាប់​នាំចេញ ស្វាយ គ្រោង​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៤ ដែល​បច្ចុប្បន្ន​អ្នកជំនាញ​ផ្នែក​បច្ចេក ទេស កំពុង​សិក្សា​សាងសង់​រោងចក្រ ដែល​មាន​ផ្ទៃដី​១២​ហិកតា ស្ថិតនៅ​ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ។ តំណាង​រូបនោះ​បាន​បន្ត​ឲ្យដឹងទៀតថា កន្លង​មក​ផ្លែស្វាយ​ពី កម្ពុជា​មិន​អាច​នាំ​ចេញ​ដោយផ្ទាល់ ទៅ​ទីផ្សារ​អន្តរជាតិ​ទេ ដោយសារ​មិន​អាច​បំពេញ​បាន​តាម លក្ខខណ្ឌ​តម្រូវការ​ទីផ្សារ ។​
 
​ដូចនេះ​ការបង្កើត​ឲ្យមាន​រោង​ចក្រ​សម្រាប់​បញ្ជាក់​ពី​គុណភាព​វេច​ខ្ចប់ នឹង​ធ្វើឲ្យ​ផលិតផល​របស់ កសិករ​អាច​ចូល​ទៅ​ទីផ្សារ​បរទេស​បាន​។ រោងចក្រ​ថ្មី​នេះ នឹង​អនុវត្ត បច្ចេកទេស​សម្លាប់​មេរោគ អនុវត្ត​របៀប​រក្សាទុក​ក្រោយពេល​ប្រមូល​ផល​តាម​លក្ខខណ្ឌ ទីផ្សារ និង​ការបញ្ជាក់​ពី​សុវត្ថិភាព​ផ្លែស្វាយ ដើម្បី​អោយ​អ្នក​បញ្ជា​ទិញ​មាន​ទំនុកចិត្ត ។ ក្រុមហ៊ុន មាន​គោលដៅ​ក្នុង​ការនាំ​ចេញ​ដំបូង​ទៅ​សិង្ហបូរី ជប៉ុន និង កូរ៉េ ។ វត្ត​មាន​រោងចក្រ​នេះ​នឹង​រួម ចំណែក បង្កើន​តម្លៃ​ស្វាយ ពិសេស​បង្កើន​ចំណូល​របស់​កសិករ ៕

No comments:

Post a Comment