ក្នុងហេតុការណ៍អារ.កសម្លាប់ គួរឱ្យរន្ធត់នេះ បានកើតមានឡើង នៅវេលាម៉ោង៩ និង៣០នាទី យប់ ថ្ងៃទី១០ តុលា ។
ស្ត្រីរងគ្រោះឈ្មោះ ហ៊ូរ លីជួរ អាយុ៣៤ឆ្នាំ ជាកូនប្រសារថៅកែសំណង់ម្នាក់ នៅសង្កាត់ ច្បារ អំពៅ ដែលបុរសជាប្តី មានមុខរបរជាអ្នកបើកអ៊ិនធើរណិត ។
តាមប្រភពព័ត៌មានទាក់ទិន នឹងហេតុការណ៍ខាងលើនេះ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះស្នាក់នៅក្នុងបន្ទប់ របស់ខ្លួនជាន់ទី១ ជាមួយកូនប្រុសតូចម្នាក់ ដែលមានអាយុ ជាង១ខួប ដោយមិនដឹងថាឃាតករ ចូលធ្វើសកម្មភាពអារ.ក សម្លាប់តាំងពីពេលណានោះឡើយ ។
ប៉ុន្តែហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង បន្ទាប់ពីបុរសជាប្តី បានត្រឡប់មក ពី កន្លែងប្រកបអាជីវកម្ម អីុនធើរណិតវិញ ហៅប្រពន្ធឱ្យបើកទ្វារតែមិនឆ្លើយ ហើយឮសូរកូន តូច ស្រែកយំទ្រហឹងទៅវិញ ក៏ស្ទុះឡើងទៅលើផ្ទះច្រានទ្វារចូល ស្រាប់តែឃើញប្រពន្ធដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម លើគ្រែពូកទៅហើយ ធ្វើឱ្យបុរសជាប្តីមានការតក់ស្លុត រន្ធត់ ចិត្តយ៉ាងខ្លាំង រត់ចុះមកក្រោមហៅគេឯងឱ្យជួយ ។
ភ្លាមៗនោះ អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក ពៅ ហ៊ួត ចៅសង្កាត់ច្បារអំពៅទី១ និងសមត្ថកិច្ចចម្រុះរបស់ខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅនគរបាលជំនាញ ចុះធ្វើកោសល្យវិច័យពិនិត្យសាកសព ។ ក្រោយពេលពិនិត្យ ត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា ស្ត្រីខាងលើពិតជាស្លាប់ ដោយសារអំពើឃាតកម្មអារ.កសម្លាប់ ពិតប្រាកដមែន ប៉ុន្តែសមត្ថកិច្ចមិនបាន
បញ្ជាក់ថា ជារឿងឃាតកម្មដោយគំនុំ ឬក៏ប្លន់យកទ្រព្យសម្បត្តិនៅឡើយទេ ។
ដោយឡែកប្រភពក្រៅផ្លូវការមួយបានឱ្យដឹងថា ករណីនេះអាចជាអំពើប្លន់សម្លាប់យកទ្រព្យសម្បត្តិមានតម្លៃនៅក្នុងផ្ទះ ។ ចំពោះការលើកឡើងយ៉ាងដូច្នេះ ដោយសារសមត្ថកិច្ចបានពិនិត្យជាក់ស្តែង នៅក្នុងផ្ទះឃើញមានស្លាកស្នាមរើកកាយ ពាសពេញនៅក្នុងបន្ទប់ស្ទើរគ្រប់ទីកន្លែង ។
ទោះបីជាមានការសន្និដ្ឋានបែបនេះក្តី ក៏ពុំទាន់ត្រូវបានក្រុមគ្រួសារស្ត្រីរងគ្រោះម្នាក់ណាបញ្ជាក់ថា នៅក្នុងផ្ទះកើតហេតុ មានបាត់បង់ទ្រព្យសម្បត្តិអ្វីជាសំខាន់នៅឡើយទេ ។
លំនៅឋានខាងលើនេះ ជនរងគ្រោះទើបនឹងទិញបានមួយរយៈខ្លីប៉ុណ្ណោះ និងកំពុងជួសជុលឱ្យស្អាតឡើងវិញ ។ ដូច្នេះករណីស្លាប់នេះ កំពុងស្ថិតនៅជាអាថ៌កំបាំងនៅឡើយ ។
ប៉ុន្តែជាការពិតណាស់ ឃាតករដៃដល់ដែលចូលក្នុងបន្ទប់ដំណេកអារ.កសម្លាប់បែបនេះបានបង្ហាញថា អាចជាមនុស្សស្គាល់គ្នា ឬធ្លាប់ចេញចូលផ្ទះនេះផងដែរ ទើបអាចធ្វើសកម្មភាពបែបនេះបាន ។
ម្យា៉ងទៀតការសម្លាប់នេះអាចមានគម្រោងការគិតទុកជាមុនផងដែរ គឺចំពេលដែលមិនមានអ្នកណានៅក្នុងផ្ទះ ក្រៅតែពីស្ត្រីរងគ្រោះនិងកូនតូចម្នាក់ប៉ុណ្ណោះ ។
ជុំវិញអំពើអារ.កសម្លាប់ខាងលើនេះ អ្វីជាការតក់ស្លុតបំផុត គឺទាំងសមត្ថកិច្ចក៏ដូចជាអ្នកជិតខាង និងអ្នកឃើញហេតុការណ៍ទាំងអស់ មានក្តីតក់ស្លុតក្នុងចិត្តឥតឧបមា ពេលដែលឃើញកូនប្រុសតូចរបស់ស្ត្រីរងគ្រោះយំលូនចេញពីថ្លុកឈាមរបស់ម្តាយ ទាំងរូបកាយប្រឡាក់ឈាមកក្លាក់ ដែលរូបគេមិនដឹងថាម្តាយរបស់ខ្លួន បានស្លាប់បាត់បង់ជីវិតចោលនោះឡើយ ។
តាមសាក្សីអ្នកជិតខាងបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះ មានផ្ទៃពោះប្រមាណ៣ខែមកហើយ ត្រូវស្លាប់បាត់បង់ជីវិតជាមួយទារកនៅក្នុងផ្ទៃនោះផង។
គួរបញ្ជាក់ថា អ្វីដែលគួរឱ្យសោកស្តាយនោះគឺ លំនៅឋានខាងលើនេះ មានបំពាក់កាមេរា៉សុវត្ថិភាពដែរ ប៉ុន្តែដោយសារមានការជួសជុលលំនៅឋាន ទើបកាមេរា៉មិនអាចដំណើរការបាន។
ហេតុនេះទើបសមត្ថកិច្ចកំពុងងងឹតមុខឈឹងក្នុងការវែកមុខឃាតករ ដោយសារនៅកន្លែងកើតហេតុមិនមានបន្សល់ទុកនូវភស្តុតាងអ្វីបន្តិចសោះ
សូម្បីតែកាំបិតដែលធ្វើសកម្មភាពក៏រកមិនឃើញដែរ ៕
No comments:
Post a Comment