សុក្រ ១១ តុលា, ២០១៣ ម៉ោង ១៦:៤៩
ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសថៃ ដោយសារតែមាន
បុរសម្នាក់ បាន ចូលមកក្នុងហាងកាហ្វេមួយកន្លែង ដោយក្នុងដៃមានកាន់នូវ
កាំភ្លើងខ្លីមួយដើម បានធ្វើ ការតម្រង់ និងបាញ់ទៅលើស្រ្តីរងគ្រោះម្នាក់
យ៉ាងសាហាវជាទីបំផុត។
តាមរយៈវីដេអូឃ្លីប ដែលបានថតដោយ កាមេរ៉ាសុវត្ថិភាព បំពាក់នៅកន្លែងកើតហេតុ
អាចអោយ យើងឃើញបានថា ខណៈដែលស្រ្តីរងគ្រោះ កំពុងតែអង្គុយលេង
ជាមួយនឹងបុរសម្នាក់សុខៗ ស្រាប់តែខ្មាន់កាំភ្លើងដៃឆៅ បានដើរចូលមក
រួចក៏បាញ់ប្រហារតែម្តង ដោយមិនមាននិយាយអ្វី មួយម៉ាត់ឡើយ
បន្ទាប់មកក៏រត់គេចខ្លួន បាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាច
ថ្ងៃទី ៩ ខែតុលា កន្លងទៅថ្មីៗនេះ ដែលពេលនេះប៉ូលីស កំពុងធ្វើការ តាមប្រម៉ាញ់
ជនល្មើស ផងដែរ ចំណែកឯស្រ្តីរងគ្រោះ ប្រភពវីដេអូ មិនបានបញ្ជាក់ថា បានស្លាប់
ឬ ក៏នៅរស់នោះទេ។
តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖
ដោយ សី
ខ្មែរឡូត
No comments:
Post a Comment