សូមស្វាគមន៍ខ្លាំងណាស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​ លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន ចូលមកអាននូវសាររបស់ខ្ញុំក្នុងពេលនេះ សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blog today. Thank you..!

Sunday, November 3, 2013

រឿងចម្លែក៖ ស្រ្ដីម្នាក់ បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងសត្វឆ្កែ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានស្រ្ដីម្នាក់ឈ្មោះ Emily Mabou អាយុ២៩ឆ្នាំរស់នៅក្នុង​ប្រទេស Ghana ដែលជាប្រទេសមួយ ស្ថិតនៅភាគខាងកើតនៃទ្វីបអាហ្វ្រិក បានរៀបអាពាហ៍ពិ​ពាហ៍ ជាមួយនឹងឆ្កែមួយក្បាលមានអាយុ ១៨ខែ។


មានមនុស្សជាច្រើនបានឆ្ងល់ ពីការរស់នៅរបស់ពួកគេទាំងពីរ តើឆ្កែរបស់នាងអាចនៅជាមួយនាង បានយូរប៉ូនណា? ហេតុអ្វីបានជានាងធ្វើបែបនេះ?​ Emily Mabou បាននិយាយ​ប្រាប់​ថា នាងធ្លាប់​ណាត់​ជួបមនុស្សប្រុសជាច្រើនអ្នកហើយ តែពួកគេសុទ្ធតែដូចគ្នាទាំងអស់ គ្រាន់តែចង់មានទំនាក់​ទំនងផ្លូវភេទ និងចូលចិត្តកុហក់។ ចំពោះឆ្កែរបស់នាងវិញ វាពិតជាល្អណាស់ មិនដែលធ្វើឲ្យ​នាង​ឈឺចាប់ និងមានការគោរពចំពោះនាងទៀត។ ហេតុដូចនេះហើយ ទើបនាងសម្រេចចិត្ត រៀបចំពិធី​អាពាហ៍ពិពាហ៍នេះឡើង រវាងនាង និងឆ្កែរបស់នាង តែភ្ញៀវដែលចូលរួម មានតែបងប្អូនសាច់​ញ្ញាតិ​​តែប៉ុណ្ណោះ ព្រោះនាងខ្លាចគេគិតថានាងឆ្កួត។

មានមនុស្សម្នាក់បានសួរទៅកាន់នាងថា តើនាងធ្វើយ៉ាងណា នឹងអាចមានកូនជាមួយប្ដី​ថ្មីរបស់​នាងនេះ? Emily បានឆ្លើយប្រាប់ថា នាងនឹងសុំកូនគេមួយមកចិញ្ចឹម។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ? តើប្រទេសយើងមានសិទ្ធ អនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ ជាមួយសត្វ ដូចប្រទេសគេដែរ ឬ ទេ?


ប្រភព៖ zimbio
កែសម្រួលដោយ តូម៉ាតូ
ខ្មែរឡូត

No comments:

Post a Comment