​សិល្បៈ​ជា​កន្លែង​ប្រកួតប្រជែង​ដ៏​ធំ​ របស់​សិល្បករ សិល្បការិនី​គ្រប់​រូប ជា​ពិសេស​សិល្បការិនី​តែ​ម្ដង ​ពួកគេ​តែង​បង្អួត​ភាព​ឆើតឆាយ​របស់​ខ្លួន​ទៅ​វិញ​មក ហើយ​បើ​និយាយ​ពី​សម្រស់​ដើម​ទ្រូង​ទៀត ​វា​ជា​រឿង​សំខាន់​ បំផុត​ព្រោះ​​តារា​​មួយ​ចំនួន​​​ហ៊ាន​​កែច្នៃ​ដើមទ្រូង​​របស់​ពួកគេ​ដោយ​ ធ្វើ​យ៉ាង​ណា​ឱ្យ​​មាន​ការ​ទាក់ទាញ។ ក្រឡេក​​មើល​​តារា​ស្រី​ទាំង ​២០​ដួង​ខាង​ក្រោម​នេះ ​​បន្តិច​មើល តើ​តារា​រូប​ណា​មាន​សម្រស់​ដើម​ទ្រូង​ទាក់ទាញ​ជាង​គេ…?


១ កុល ដាវី ល្បី​ឈ្មោះ​ក្រោយ​ពី​ហ៊ាន​បង្ហាញ​ភាព​ sexy
ទស្សនិកជន​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ថា​ កញ្ញា កុល ដាវី ជា​តារា​ sexy ជា​គេ​​នៅ​កម្ពុជា។ ភាព​ sexy របស់​នាង​បាន​ជួយ​ជ្រោមជ្រែង​​ ​និង​​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​​មាន​ភាព​ល្បីល្បាញ​​រហូត​មក​ដល់​ពេល ​បច្ចុប្បន្ន។
២ ព្រីម លីហ្សា តោង​ភាព​ល្បី​ដោយសារ​តែ​ពូកែ​សម្ញែង​ដើម​​ទ្រូង ព្រម​ទាំង​អួត​រឿង​សំលៀកបំពាក់
បើ​និយាយ​ពី​ការ​បង្ហាញ​ស្នាដៃ​ក្នុង​ពិភព​សិល្បៈ​តារា ​sexy ព្រីម លីហ្សា មិន​សូវ​​មាន​​ទស្សនិកជន​ស្គាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ការ​សម្ញែង​ដើម​ទ្រូង និង​អួត​រឿង​សំលៀកបំពាក់​ តារា​រូប​​ម្នាក់​​នេះ​​ហាក់​បោះ​ជំហាន​មុខ​គេ។ កត្តា​ទាំង​នេះ​នាំ​ឱ្យ​នាង​ទទួល​បាន​ប្រជាប្រិយភាព​រហូត​ឈ្នះ​ពាន​អាណាចក្រ ​តារា​ផ្នែក​តារា​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ​២០១៣​ ទៀត​ផង។
៣ ទឹម រដ្ឋា ជា​តារា​សម្ញែង​ដើម​ទ្រូង​លេចធ្លោ​ក្នុង​ក្រុម Cambodia Super Model
កញ្ញា ទឹម រដ្ឋា ជា​តារា​សម្ដែង និង​ជា​តារា​បង្ហាញ​ម៉ូដ​លេចធ្លោ​ក្នុង​ក្រុម​ Cambodia Super Model ដែល​​មាន​ស្នាម​សាក់​លើ​ក​ និង​កំប៉េះ​គូថ​ស្អាត​ជាង​គេ ហើយ​ក៏​គ្មាន​តារា​ណា​ហ៊ាន​ធ្វើ​ដូច​នាង​ដែរ។ សម្រស់​ស្រស់​ស្អាត​បូក​រួម​នឹង​កម្ពស់ និង​ដើម​ទ្រូង​គួរ​ឱ្យ​ទាក់ទាញ​ផង​បាន​ធ្វើ​ឱ្យ​តារា​រូប​នេះ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​ទស្សនិកជន។
៤ គង់ ចាន់​ស្រី​មុំ ហ៊ាន sexy គ្រប់​បែប​យ៉ាង​ដើម្បី​ទទួល​បាន​​ប្រជាប្រិយភាព
កញ្ញា គង់ ចាន់​ស្រី​មុំ ជា​តារា ​sexy មួយ​រូប​ មាន​ប្រជាប្រិយភាព​មិន​ចាញ់​តារា​ផ្សេងៗ​ប៉ុន្មាន​ទេ រហូត​គេហទំព័រ​មួយ​ក្នុង​ប្រទេស​វៀតណាម​ចុះ​ផ្សាយ​ថា​ នាង​ជា​តារា​ sexy ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង។ ការ​ហ៊ាន​បង្ហាញ​ sexy គ្រប់​កាលៈទេសៈ ​ធ្វើ​ឱ្យ​តារា​រូប​នេះ​​មាន​​​​ទស្សនិកជន​ជា​ច្រើន​ស្គាល់។
៥ កែវ និសា បញ្ហា​រឿង​អាស្រូវ រួម​ទាំង​ភាព sexy ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​ពិភព​សិល្បៈ
អាច​ថា​ជា​តារា​សម្ដែង​សម្បូរ​រឿង​អាស្រូវ​ក៏​ថា​បាន​ព្រោះ​តារា​រូប​នេះ​ តែង​មាន​រឿង​អាស្រូវ​មិន​ចេះ​ដាច់ ហើយ​បើ​និយាយ​ពី​ភាព​ sexy​ វិញ​កញ្ញា កែវ និសា ត្រូវ​បាន​​ទស្សនិកជន​ចាត់​ទុក​ជា​តារា​ sexy ​ខ្លាំង​ក្នុង​​ចំណោម​តារា sexy នានា។
៦ ប៊ុន ផៃលីន ចង់​បាន​​តំណែង​តារា ​sexy​ បំផុត​ក្នុង​​ប្រទេស​កម្ពុជា
ដោយសារ​តែ​ការ​ច្រៀង និង​សម្ដែង​ខារ៉ាអូខេ​ហាក់​​ពុំ​សូវ​ទទួល​បាន​ផ្លែផ្កា ​​តារា​រូប​​នេះ​បាន​ងាក​មក​ចាប់​អារម្មណ៍​រឿង​​ sexy ​វិញ​ម្ដង​ រហូត​​មាន​ពេល​​មួយ​ កញ្ញា ប៊ុន ផៃលីន បង្ហើប​ប្រាប់​ថា ​នាង​ចង់​បាន​តំណែង​ជា​តារា ​sexy បំផុត​ទៀត​ផង​ក្នុង​ប្រទេស​កម្ពុជា។
៧ សាសា មិន​សូវ​ជោគជ័យ​ទេ​រឿង​​ធ្វើ​ពិធីករ តែ​​បាន​ភាព​ sexy យោង
អតីត​ពិធី​ការិនី​របស់​ CTN កញ្ញា សាសា ហាក់​មិន​សូវ​ជោគជ័យ​ប៉ុន្មាន​ទេ​រឿង​អាជីព​ជា​ពិធី​ការិនី ប៉ុន្តែ​បើ​និយាយ​ពី​ការ​បង្ហាញ​ភាព​ sexy ជា​ពិសេស​ការ​សម្ញែង​ដើម​ទ្រូង​តារា​រូប​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ ខ្លាំង​ពី​ទស្សនិកជន។


៨ គង់ ចាន់​រដ្ឋា យក​ភាព​ sexy ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព
កញ្ញា គង់ ចាន់រដ្ឋា ជា​តារា​ចម្រៀង​ក្នុង​ក្រុម​ផលិតកម្ម​ បុប្ផា មិន​សូវ​ជា​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ប៉ុន្មាន​នោះ​ទេ​ពី​ទស្សនិកជន ប៉ុន្តែ​តារា​រូប​នេះ​ចូល​ចិត្ត​បង្ហាញ​ភាព​ sexy របស់​ខ្លួន​នៅ​តាម​បណ្ដាញ​សង្គម​ Facebook និង​នៅ​តាម​កម្មវិធី​សិល្បៈ​នានា ធ្វើ​ឱ្យ​កញ្ញា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​ទស្សនិកជន។
៩ គង់ វង្សយ៉ាទី បង្ហាញ​ភាព​ sexy ខ្លាំង​បន្ទាប់​ពី​ចូល​ CTN
កញ្ញា គង់ វង្សយ៉ាទី ដើម​ឡើយ​​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ពី​ទស្សនិកជន ប៉ុន្តែ​ក្រោយ​ពី​បោះ​ជំហាន​ចូល​ CTN រួម​ទាំង​ការ​ហ៊ាន​បង្ហាញ​ភាព​ sexy ផង​​ ធ្វើ​ឱ្យ​ពិធីការិនី​រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​​ពី​ទស្សនិកជន។
១០ ពៅ លីដា សម្រស់​ បូក​រួម​នឹង​ភាព sexy ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​ហក់​ឡើង
បើ​និយាយ​ពី​សម្រស់ និង​ភាព sexy កញ្ញា ពៅ លីដា មិន​ចាញ់​តារា​ដទៃ​ទៀត​ប៉ុន្មាន​ទេ។ ប្រការ​បែប​នេះ​ ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​កើន​ឡើង​ឆាប់​រហ័ស​ដោយ​ទទួល​បាន​ការ​ចាប់​ អារម្មណ៍​ជា​ច្រើន​ពី​ទស្សនិកជន។
១១ សុខ ច័ន្ទ​ណានូ លេង​ស្ទិល​ sexy ជា​មួយ​ អ៊ែនឌី ដើម្បី​ទទួល​ប្រជាប្រិយភាព
កញ្ញា សុខ ច័ន្ទ​ណានូ ជា​តារា​ចំណូល​ថ្មី​ទេ ប៉ុន្តែ​កញ្ញា​ហ៊ាន​បង្ហាញ​ភាព ​sexy របស់​ខ្លួន​ដោយ​ថត​រូប​បង្ហាញ​ដើម​ទ្រូង​ជា​មួយ​លោក អ៊ែនឌី និង​ហ៊ាន​សម្ញែង​ដើម​ទ្រូង​ដោយ​មិន​ខ្លាច​ការ​រិះគន់​ពី​ទស្សនិកជន​ក្នុង​ កម្មវិធី​សិល្បៈ​នានា ​ដែល​សាធារណជន​មួយ​ចំនួន​អះអាង​ថា​​ព្រោះ​តែ​នាង​​ចង់​ទទួល​បាន​ ប្រជាប្រិយភាព​ពី​ទស្សនិកជន។
១២ មួយ មួយ សាក​​ល្បង ​sexy ដំបូង​ទទួល​ការ​ចាប់​អារម្មណ៍​
កញ្ញា មួយ មួយ ជា​តារា​បង្ហាញ​ម៉ូដ​ក្នុង​ក្រុម​ Cambodia Super Model ប៉ុន្តែ​ហាក់​មិន​សូវ​ទទួល​​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ពី​ទស្សនិកជន យ៉ាង​ណា​ក៏​ដោយ ​ក្រោយ​ពី​ចាប់​ផ្ដើម​​សម្ញែង​ដើម​ទ្រូង​ ធ្វើ​ឱ្យ​តារា​រូប​នេះ​ ​ហាក់​មាន​អ្នក​ស្គាល់​គ្រាន់​បើ​ដែរ។ ​
១៣ ឆ យី លេង​មួយ​ក្បាច់​ថ្ងៃ​អាណាចក្រ​​តារា​ រង​ការ​រិះគន់​ផង និង​កោត​សរសើរ​ផង
ការ​បង្ហាញ​ល្វែង​លើ​គួរ​ឱ្យ​ទាក់ទាញ​របស់​កញ្ញា ឆ យី ក្នុង​ថ្ងៃ​ប្រគល់​ពាន​អាណាចក្រ​តារា​ធ្វើ​​ឱ្យ​នាង​ទទួល​បាន​ការ​គាំទ្រ​ផង និង​ទទួល​ការ​រិះគន់​ផង។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​បង្ហាញ​ដើម​ទ្រូង​ដ៏​ទាក់ទាញ​នេះ​ធ្វើ​ឱ្យ​កញ្ញា​ទទួល​បាន​ ប្រជាប្រិយភាព​ឡើង​វិញ​ផង​ដែរ ព្រោះ​នាង​ហាក់​បាត់បង់​កេរ្តិ៍ឈ្មោះ​ទៅ​ហើយ​ក្នុង​ពិភព​សិល្បៈ។
១៤ ឆ័យ​លី ដាឡែន ចង់​រាង​ចាល​រឿង​​សម្ញែង​ដើម​ទ្រូង
កញ្ញា ឆ័យលី ដាឡែន គឺ​ជា​អ្នក​ចម្រៀង​​ល្បី​ខាង​បញ្ចេញ​ដើម​ទ្រូង​ធំ​របស់​នាង​ឱ្យ​គេ​មើល ហើយ​ក៏​ធ្លាប់​ទទួល​រង​ការ​រិះ​គន់​ខ្លាំង​ជាង​គេ​ផង​ដែរ។ អ្នក​ចម្រៀង​ sexy រូប​នេះ តែង​តែ​លេង​ខ្លួន​មិន​បង្អង់​ដៃ ​ឱ្យ​គេ​ឃើញ​​ដើម​ទ្រូង​ដ៏​ធំ​ទ្រលុក​ទ្រលន់​ទាំង​គូ​របស់​នាង។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ហាក់​រាងចាល ព្រោះ​តែ​មាន​ប្រតិកម្ម​ពី​មហាជន រឿង​បង្ហា​​ញ​ដើម​ទ្រូង​មិន​ញញើត​ដៃ​នេះ។
១៥ ស៊ឹម ថៃណា ច្រៀង​មិន​សូវ​ពីរោះ តែ​បាន​ដើម​ទ្រូង​ទាក់ទាញ​ប្រជាប្រិយភាព​យោង
កញ្ញា ស៊ឹម ថៃណា ក៏​ជា​តារា​ចម្រៀង​មួយ​រូប​​ក្នុង​ផលិតកម្ម M ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​អាជីព​ចម្រៀង​របស់​នាង​ហាក់​ស្ងប់ស្ងាត់។ ការ​ច្រៀង​របស់​នាង​នៅ​ក្នុង​ផលិតកម្ម​ M កន្លង​មក​ នាង​ហាក់​​ពុំ​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ប៉ុន្មាន​ទេ​ពី​ ទស្សនិកជន ប៉ុន្តែ​​​​​​បន្ទាប់​ពី​​ចាប់​ផ្តើម​បង្ហាញ​ដើម​ទ្រូង​ ​មាន​​អ្នក​ចាប់អារម្មណ៍​នាង​បណ្ដើៗ​ និង​មាន​គេ​ស្គាល់​ច្រើន​ដល់​សព្វ​ថ្ងៃ។
១៦ ហេង ម៉ារ៉ាឌី តារា​សម្ដែង​សម្ញែង​ដើម​ទ្រូង​មិន​សន្សំ​សំចៃ
អាជីព​ជា​ពិធី​ការិនី និង​ជា​តារា​សម្ដែង​របស់​កញ្ញា ហេង ម៉ារ៉ាឌី ហាក់​សូវ​ជោគជ័យ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ប៉ុន្មាន​ទេ​ពី​ទស្សនិកជន ប៉ុន្តែ​ការ​ចូល​ចិត្ត​បង្អួត​ដើម​ទ្រូង​ដោយ​មិន​សំចៃ​​ធ្វើ​ឱ្យ​នាង​មាន​ ប្រជាប្រិយភាព​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។
១៧ ពេជ្រ អាវីហ្សា ទទួល​ប្រជាប្រិយភាព​ព្រោះ​តែ​សម្រស់​ដើម​ទ្រូង
ប្រហែល​ជា​គិត​ថា​ការ​ទទួល​ប្រជាប្រិយភាព​តាមរយៈ​ការ​ថត​ខ្សែ​ភាព​យន្ត​ ពិបាក​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ដោយ​ប្រើ​រយៈ​ពេល​យូរ ដូច្នេះ​ហើយ​ទើប​តារា​ sexy រូប​នេះ​បង្វែរ​មក​បង្ហាញ​ដើម​ទ្រូង​វិញ​អាច​ទាក់ទាញ​ការ​គាំទ្រ​បាន​ឆាប់​ រហ័ស។ ​
១៨ ឈិត សុជាតា ដើម​ទ្រូង​ធំ​​ស្អាត​គួរ​ឱ្យ​​ទាក់ទាញ
បើ​ទោះ​ជា​ធ្លាប់​រៀប​ការ​ហើយ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​ ឈិត សុជាតា ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​ទស្សនិកជន ព្រោះ​តែ​ដើម​ទ្រូង​របស់​នាង​ធំ​ស្អាត​គួរ​ឱ្យ​ទាក់ទាញ។
១៩ ពេជ្រ ថាវរ៉ា បញ្ចេញ​ភាព​ sexy ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព
ត្បិត​តែ​​ប្រជាប្រិយភាព​ផ្នែក​សម្ដែង​ភាពយន្ត​មិន​សូវ​ទទួល​បាន​ជោគជ័យ​បែប ​ណា​ក្ដី ប៉ុន្តែ​ការ​បង្ហាញ​ភាព​ sexy ធ្វើ​ឱ្យ​កញ្ញា ពេជ្រ ថាវរ៉ា ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន ជា​ពិសេស​ក្រុមហ៊ុន​ធំៗ​តែ​អញ្ជើញ​ឱ្យ​បង្ហាញ​ផលិតផល​របស់​គេ​មិន​ចេះ​ដាច់។
២០ សាន សុម៉ាលី ភាព​ sexy ជា​ចំណែក​មួយ​នាំ​ឲ្យ​នាង​ទទួល​បាន​ការ​គាំទ្រ
យ៉ាង​ណា​ក៏​ដោយ តារា​ sexyសាន សុម៉ាលី បាន​មាន​ទស្សនៈ​ផ្សេង​ពី​តារា​ដទៃ ខណៈ​ដែល​នាង​អះអាង​ថា ភាព​ sexy ក៏​ជា​ចំណែក​មួយ​ដែល​នាំ​ឲ្យ​នាង​ទទួល​បាន​ការ​គាំទ្រ និង​ល្បីល្បាញ​ដែរ។  ដើម​ទ្រូង​ទាំងគូ​របស់​នាង តែង​តែ​បង្ហាញ​ឲ្យ​គេ​ឯង​ឃើញ​នៅ​គ្រប់​កម្មវិធី​របស់​អ្នក​សិល្បៈ និង​ការ​ឡើង​ច្រៀង​ក្នុង​ការ​ប្រគំ​តន្ត្រី​ផ្សេង​នៅ​តាម​បណ្ដា​ស្ថានីយ​ ទូរទស្សន៍។
អត្ថបទ៖ អ៊ីង សុឡា