អាទិត្យ ២៩ កញ្ញា, ២០១៣ ម៉ោង ១១:០៩
បុរសចំណាស់ម្នាក់បានបំបែកនូវកំណត់ត្រាពិលោកដល់ទៅពីរ ដោយគាត់បានដាំនូវបន្លែដ៏ធំមិនគួរឲ្យជឿ គឺមើមស្ពៃរបស់ អាហ្សង់ទីន (Swede Turnip) និងមើមការ៉ុត ដ៏ធំបំផុតលើលោក។ លោក Ian Neale អាយុ ៧០ឆ្នាំ បានបំបែកនូវកំណត់ត្រាចាស់របស់គាត់ ដែលបានដាំនូវមើមស្ពៃ Swede Turnip ដ៏ធំមួយមានទម្ងន់ ៥៤គូឡូក្រាម និងកំណត់ត្រាថ្មីមួយទៀត ដាំមើមការ៉ុតដែលមានទម្ងន់ ៨.៣៥គីឡូក្រាម នៅសួនច្បារផ្ទះរបស់គាត់ ភូមិ Langstone ប្រទេសអង់គ្លេស។
ក្នុងការដាំដំណាំឲ្យបានធំល្អបែបនេះ គាត់បានប្រើប្រាស់នូវជីដែលគាត់លាយផ្ទាល់ ហើយជីនេះគាត់បានប្រើប្រាស់ជាង ៣០ឆ្នាំមកហើយ។ លោក Neale បានប្រាប់ថា បើអាកាសធាតុមិនប្រែប្រួល គាត់អាចដាំដំណាំឲ្យធំប៉ិនណាក៏បាន។ ដំណាំរបស់គាត់ នឹងដាក់ប្រកួតក្នុងកម្មវិធីមួយ ដែលមាន៣ប្រទេសចូលរួមប្រកួត ហើយនឹងមានអ្នកចូលទស្សនាប្រមាណ ៥០,០០០នាក់ ក្នុងនោះមានផ្លែល្ពៅ ទម្ងន់ ១០០គីឡូក្រាម ផ្លែឪឡឹក មើមឆៃថាវ និងត្រសក់ជាដើម។
តើប្រិយមិត្តធ្លាប់ចូលរួមទស្សនាកម្មវីធីនេះពីមុនដែរ ឬ ទេ? តើយល់យ៉ាងណាចំពោះដំណាំរបស់ពួកគាត់? សូមទស្សនារូបភាពខាងក្រោម៖
កែសម្រួលដោយ អៀង
ខ្មែរឡូត
No comments:
Post a Comment