សូមស្វាគមន៍ខ្លាំងណាស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​ លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន ចូលមកអាននូវសាររបស់ខ្ញុំក្នុងពេលនេះ សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blog today. Thank you..!

Friday, October 11, 2013

ហាត់​ប្រាណ​ត្រឹម​30​នាទី​ក្នុង​1​ថ្ងៃ​អាច​បញ្ចុះ​ទម្ងន់​ខ្លួន​បាន​ច្រើន​ជាង​ហាត់​ពេញ​មួយ​ម៉ោង​

ក្រុម​​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ University Of Copenhagen ​ប្រ​ទេស​ដា​ណឺ​ម៉ាក​​បានរក​ឃើញ​ថា ហាត់​ប្រាណ​ត្រឹម​៣០​នា​ទី​រាល់​ថ្ងៃ​អាច​ជួយ​បញ្ចុះ​ទម្ងន់​ខ្លួន​បាន​ ច្រើន​ជាង​ហាត់​ប្រាណ​ពេញ​១​ម៉ោង ។ ការ​ពិ​សោធ​ទៅ​លើក្រុម​មនុស្ស​ដែល​ធាត់​លើស​ទម្ងន់​បង្ហាញ​ថា ការ​កាត់​បន្ថយ​រយៈពេល​ហាត់​ប្រាណ​មក​ត្រឹម​៣០​នា​ទី​ផ្តល់​អត្ថ​ប្រ​យោជន៍​ ច្រើន​ដល់​ក្រុម​មនុស្ស​ទាំង​នេះ​ដោយ​អាច​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​ពួក​គេ​ថយ​ ចុះ​ដល់​ទៅ​២៥​ភាគ​រយ ។

ការ​សិក្សា​លើ​បុរស​ប្រមាណ​ជា ៦០​នាក់​ចែក​ចេញ​ជា​២​ក្រុម​រយៈ​ពេល​១៣​សប្តាហ៍​បង្ហាញ​ជា​លទ្ធ​ផល​ថា ក្រុម​ដែល​ហាត់​ប្រាណ​រយៈ​ពេល​ខ្លី​ចុះ​ទម្ងន់ខ្លួន​គិត​ជា​មធ្យម​ប្រ​មាណ​​ ១គី​ឡូ​ក្រាម​ធៀប​នឹង​ក្រុម​ដែល​ហាត់​ប្រាណ​ពេញ​១​ម៉ោង ។

​Bente Stallknecht សាស្ត្រា​ចារ្យ​សាកល​វិទ្យា​ល័យ ​University Of Copenhagen ​ដេប៉ាតដឺ​ម៉ង់​វិទ្យា​សាស្ត្រ​ជីវសាស្ត្រ​បាន​ថ្លែង​ថា ៖«ភាព​ធាត់​លើស​ទម្ងន់​គឺ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​របស់​សង្គមដែល​ត្រូវ​ ការ​វិ​ធាន​ការ​ដាក់​ពិ​ន័យ​គ្រប់​​រូប​ភាព ។ យើង​បាន​បញ្ចូល​​ទិន្នន័យ​ពី​ការ​សិក្សា​លើ​ជីវ​វេជ្ជ​សាស្ត្រ​របស់​ គណៈកម្មការ​ស្រាវ​ជ្រាវ​ជា​មួយ​ទិន្នន័យ​ដែល​បាន​មក​ពី​ការ​ពិសោធ​រយៈ​ពេល​ ១៣សប្តាហ៍​របស់​ពួក​គេ​ ។​ ការ​ធ្វើ​របៀប​នេះ​បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពួក​យើង​ក្នុង​ការ​ពន្យល់​ នូវ​ហេតុ​ការ​ណ៍​ពិត​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​គឺ​ថា ហាត់​ប្រាណ​ជា​ប្រ​ចាំ​រយៈ​ពេល​៣០​​នាទី​ល្មម​គ្រប់​គ្រាន់ផ្តល់​អត្ថ​ប្រ​ យោជន៍​ដល់​​សុខ​ភាព​មិន​ចាញ់​ការ​​ហាត់​ពេញ​មួយ​ម៉ោង​ឡើយ »៕

No comments:

Post a Comment