បារាំង៖ កីឡាករ ខ្សែប្រយុទ្ធឆ្នើម Thierry Henry ទីបំផុតបាន ប្រកាស ចូលនិវត្តន៍ ជាកីឡាករ បាល់ទាត់ហើយ បន្ទាប់ពីប្រឡូក ក្នុងវិស័យនេះជាង ២០ ឆ្នាំ កន្លងមក ពោលគឺតាំងពីឆ្នាំ ១៩៩៤ ដែលរួមគេ ចូលរួមលើកដំបូង ជាមួយក្លឹប Monaco របស់បារាំង។
អតីត វីរបុរសក្លឹប Arsenal វ័យ៣៧ ឆ្នាំរូបនេះ បានបញ្ចប់ អាជីពបាល់ទាត់ របស់គាត់ ជាមួយក្លឹប New York Red Bulls នៅអាមេរិក ហើយការងារបន្ទាប់ របស់គាត់ គឺនឹងធ្វើជា អ្នកវិភាគ បាល់ទាត់ របស់បណ្តាញ ទូរទស្សន៍ កីឡាដ៏ធំ Sky Sports ដែលទីនោះ ក៏មានអតីតកីឡាករអាជីព មួយចំនួន ធ្វើការ ផងដែរ រួមមាន ដូចជា Gary Neville, Jamie Carragher និង Jamie Redknapp ជាដើម។